khmer eng
  • សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមកម្មវិធីបើក និងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤៦ (46th AIPA)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភារួមមាន ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមកម្មវិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម Tan Sri Dato’ (Dr.) Johari bin Abdul ប្រធានសភាម៉ាឡេស៊ី និងជាប្រធានអាយប៉ាលើកទី៤៦ ហើយបើកជាផ្លូវការដោយ ឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្តល់សុន្ទរកថាគន្លឹះពិស្តារគ្រប់ជ្រុងជ្រោយ។ ជាមួយនេះផងដែរ សមាជិកព្រឹទ្ធសភាក៏បានអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដើម្បីពិភាក្សា និងអនុម័តនូវកម្មវិធី និងរបៀបវារៈ សម្រាប់កិច្ចប្រជុំ។
    នារសៀលថ្ងៃដដែល ឯកឧត្តម លោកជំទាវ ក៏បានបន្តចូលរួមកម្មវិធីបន្ទាប់គឺ សម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតខាងលើផងដែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា គណៈប្រតិភូសភាកម្ពុជា បានឧទ្ទេសនាមពីសមាសភាពគណៈប្រតិភូកម្ពុជាដែលកំពុងចូលរួមមហាសន្និបាត៕

    ប្រភព៖ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក